ក្រសួងអប់រំអន្តរាគមន៍ដល់ អ្នកអាណាព្យាបាលសិស្សរៀននៅសាលាអន្តរជាតិផារ៉ាហ្គន ដោយមិនដំឡើងថ្លៃសិក្សា ចំពោះសិស្សគ្រប់កម្រិត
4 ឆ្នាំ មុន
ក្រសួងអប់រំចេញសេចក្តីជូនដំណឹងពីការដោះស្រាយតបតាមសំណើររបស់មាតាបិតា អាណាព្យាបាលសិស្សិរៀននៅសាលាអន្តរជាតិផារ៉ាហ្គន ។ក្រោមការសម្របសម្រួលរបស់ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ភាភីទាំង២ បានយល់ព្រមដោះស្រាយដូចខាងក្រោម៖
១ មិនដំឡើងថ្លៃសិក្សា សម្រាប់ឆ្នាំសិក្សា ២០២០ -២០២១ ចំពោះសិស្សគ្រប់កម្រិត (ទាំងតម្លៃទាំងលក្ខខណ្ឌបង់ប្រាក់។
២ បញ្ចុះថ្លៃសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកចំនួន១៥% នៃតម្លៃសិក្សាឆ្នាំចាស់ (ឆ្នាំសិក្សា ២០១៩-២០២០)
៣ ពន្យាពេលបិទបញ្ចប់ការចុះឈ្មោះចូលរៀន ឆ្នាំសិក្សា ឆ្នាំ២០២០ -២០២១ រហូតដល់មានប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា ឬក្រសួងអប់រំ យុវជន និងកីឡា អំពីការចាប់ផ្តើមការចូលរៀនឡើងវិញ ។
៤ បន្តពង្រឹងគុណភាពការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ៕SP